នៅក្មេងសោះសក់ឡើងស្កូវ មកពីអ្វី? ការពារ​បែបណា?

សក់ស្កូវជាពិសេសស្កូវមុនអាយុមិនត្រឹមតែធ្វើឱ្យយើងបាក់សម្រស់ទេ ថែមទាំងធ្វើឱ្យ​យើង​អំពល់​ទុក្ខ ខាត់ពេល និងអស់លុយដោយសារ​ត្រូវ​លាប​សក់​ជាប្រចាំ​ដើម្បី​បិទ​បាំង។ អ៊ឹចឹងមកដឹងពីតិចនិចការពារសក់​ស្កូវ​ទាំងអស់គ្នា! តាមពិតសក់របស់យើងគឺពណ៌សទេ ហើយពណ៌របស់សក់យើងបានមក​ពីសារធាតុ​ពណ៌​មេឡានីនដែលបានមកពីការផលិត​របស់កោសិកា​មេឡាណូស៊ីត​​នៅ​ក្នុង​ឫសសក់។ សរសៃសក់របស់យើងមានវដ្តអាយុ មានន័យថាសក់ដុះ រួចក៏ជ្រុះទៅវិញ ហើយដុះ​មក​ថ្មីទៀត ដរាបណា​ឫសសក់នៅមានសុខភាពល្អ។ នៅពេលដែលឫសសក់រងសម្ពាធ ឬពេលយើងមានអាយុកាន់តែច្រើន (ជាទូទៅចាប់ពីអាយុ ៣០ ឡើង) កោសិកា​មេឡាណូ​ស៊ីតចាប់ផ្តើមផលិតសារធាតុពណ៌ដែលផ្តល់ពណ៌ដល់សក់តិចទៅៗ។ ដូច្នេះ សក់ដែលដុះថ្មីនឹងប្រែពណ៌ម្តងបន្តិចៗរហូតដល់ស្កូវ។ ខាងក្រោមនេះជាតិចនិចមួយចំនួនដែលអាចការពារសក់ស្កូវ ឬពន្យាកុំ​ឱ្យសក់ឆាប់ស្កូវ៖ ១. កាត់បន្ថយស្រេស្ត អ្នកជំនាញបានលើកឡើងថា ការមានភាពតានតឹងយូរអង្វែងអាចបណ្តាល​ឱ្យយើងរលាក ដែលធ្វើឱ្យកោសិកាមេឡាណូស៊ីតលែងផលិតសារធាតុពណ៌មេឡានីន។ ជាលទ្ធិផល​វដ្តលូតលាស់​សក់មានរយៈពេល​ខ្លី និង​នាំឱ្យ​សក់​ស្កូវ​មុន​អាយុ។ យើងអាចកាត់​បន្ថយ​ស្រេស្ត​តាមរយៈការស្តាប់តន្រ្តី ដើរលេង ហាត់ប្រាណ ហាត់យ៉ូហ្កា និងធ្វើសមាធិ​ជាដើម។ ២. ម៉ាស្សាស្បែកក្បាល ការម៉ាស្សាស្បែកក្បាលអាចបង្កើនចលនាឈាមទៅកាន់ឫសសក់ ដែលធ្វើឱ្យឫសសក់​មាន​សុខភាពល្អ និងបង្កើនការផលិតសារធាតុពណ៌មេឡេនីន។ លើសពីនេះទៅទៀត ការម៉ាស្សាស្បែកក្បាលក៏អាចជួយឱ្យកាត់បន្ថយភាពតានតឹងរបស់យើងដែរ។ ៣. កុំជក់បារី តាមការសិក្សាឆ្នាំ ២០២០ បានរកឃើញថា ការជក់បារីជាកត្តាធ្វើឱ្យមាន​អតុល្យភាព​នៃ​សារធាតុប្រឆាំងអុកស៊ីតកម្ម និងរ៉ាឌីកាល់សេរីនៅក្នុងរាងកាយ​ដែលអាចបំផ្លាញ​កោសិកា​ស្បែកក្បាល ធ្វើឱ្យសក់ខូច ឆាប់ជ្រុះ និងស្កូវមុនអាយុ។ ៤. គេងឱ្យបានគ្រប់គ្រាន់ ការគេងគ្រប់គ្រាន់អាចកាត់បន្ថយភាពតានតឹង និងអនុញ្ញាតឱ្យរាងកាយ​​ជុសជុល​ខ្លួន​ឯង … Continue reading នៅក្មេងសោះសក់ឡើងស្កូវ មកពីអ្វី? ការពារ​បែបណា?